ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

មុខវិជ្ជា៖ ប្រវត្តិវិទ្យា

១. នយោបាយឈ្នះ-ឈ្នះ (បញ្ចប់សង្គ្រាមស៊ីវិល ១៩៩៨)

ក. និយមន័យ៖

គោលនយោបាយឈ្នះ-ឈ្នះ ជាយុទ្ធសាស្ត្រសម្រាប់បញ្ចប់សង្គ្រាមផ្ទៃក្នុង និងស្វែងរកសន្តិភាពនៅកម្ពុជា។

ខ. សមិទ្ធផលសំខាន់ៗ៖

  • នយោបាយ៖ សមាហរណកម្មកងទ័ពខ្មែរក្រហម បង្កើតឯកភាពជាតិ និងសុវត្ថិភាព។
  • សង្គម៖ នាំមកនូវសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ។
  • សេដ្ឋកិច្ច៖ កំណើនកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។
  • ហេដ្ឋារចនាសម្ព័ន្ធ៖ ការកសាងស្ពាន ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ។

២. ផលវិបាកនៃការទម្លាក់គ្រាប់បែក និងសង្គ្រាម

សង្គ្រាមជាង ២ ទសវត្សរ៍ បានបន្សល់ទុកវិនាសកម្មដូចជា៖

  • វិនាសកម្មសង្គម៖ មនុស្សស្លាប់ ពិការ ស្ត្រីមេម៉ាយ ក្មេងកំព្រា និងបាត់បង់សិទ្ធិសេរីភាព។
  • វិនាសកម្មសេដ្ឋកិច្ច៖ ហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទាំ ដីស្រែមានមីន និងអតិផរណា។
  • វិនាសកម្មនយោបាយ៖ បាត់បង់កិត្តិយសជាតិ បាត់បង់ឯករាជ្យ និងការបែកបាក់ជាតិ។

៣. មេដឹកនាំខ្មែរក្រហម និងការកាត់ទោស

ក. ឈ្មោះមេដឹកនាំ (៥រូប)៖

១. សាឡុត ស (ប៉ុល ពត), ២. នួន ជា, ៣. អៀង សារី, ៤. សុន សេន, ៥. ខៀវ សំផន។

ខ. មូលហេតុនៃការកាត់ទោស៖

  • កាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម។
  • ផ្តល់យុត្តិធម៌ និងភាពស្ងប់ចិត្តដល់ជនរងគ្រោះ។
  • ជាមេរៀនទប់ស្កាត់ការកើតឡើងវិញ និងដើម្បីផ្សះផ្សាជាតិ។

៤. សម្បត្តិវប្បធម៌ និងបេតិកភណ្ឌ

ក. គុណតម្លៃ៖

  • មោទកភាពជាតិ និងបង្ហាញអត្តសញ្ញាណខ្មែរ។
  • បង្ហាញភាពប៉ិនប្រសប់បុព្វបុរស និងទាក់ទាញទេសចរ។
  • ទទួលបានកិច្ចការពារ និងជំនួយអន្តរជាតិ។

ខ. សម្បត្តិដែលបានចុះបញ្ជី (ឧទាហរណ៍)៖

អង្គរ, របាំព្រះរាជទ្រព្យ, ល្ខោនស្បែកធំ, ព្រះវិហារ, កោះកេរ, ល្បុក្កតោ, និងក្រមាខ្មែរ។

៥. កម្ពុជា និងអាស៊ាន

ក. មូលហេតុចូលជាសមាជិក៖

  • គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
  • ការសម្រេចចិត្តដោយកុងសង់ស៊ីស (ស្មើភាព)។
  • សមាហរណកម្មសេដ្ឋកិច្ច និងការពង្រីកទំនាក់ទំនង។

ខ. ផលប្រយោជន៍៖

  • នយោបាយ៖ ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
  • សេដ្ឋកិច្ច៖ ទាក់ទាញវិនិយោគ និងទីផ្សារធំទូលាយ។
  • សង្គម៖ សហការទប់ស្កាត់ឧក្រិដ្ឋកម្ម និងអភិវឌ្ឍធនធានមនុស្ស។

បញ្ចេញមតិយោបល់

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

- Advertisment -spot_img